យើងដឹងហើយថា
រាល់ផ្លែឈើគ្រប់ប្រភេទតែងផ្តល់នូវរសឆ្ងាញ់ខុសៗគ្នា
មិនថាការផ្តល់នូវរសជាតិខុសគ្នាបែបណាទេ វាតែងតែមានគុណសម្បត្តិទៅដល់សុខភាពស្បែកជានិច្ច។
យើងក៏បានដឹងមកហើយថា ពពួកផ្លែ Berry ពិតជាមានគុណប្រយោជន៏សម្រាប់យើងខ្លាំងណាស់
ជាពិសេសវាជួយជម្រុះនូវកោសិកាស់ៗចោលនិងជួយបណ្តុះនូវកោសិការថ្មីៗឡើងវិញផងដែរ។
ថ្ងៃនេះយើងបានយកនូវវិធីសាស្រ្តមួយក្នុងការថែសម្រស់ស្បែកមុខរបស់លោកអ្នកដោយប្រើល្បាយផ្លែស្ត្រប៊ើរីលាយជាមួយនឹងទឹកឃ្មុំ។
ជាដំបូងយើងត្រួវយកក្រឡុកស្ត្រប៊ើរី
(៤ទៅ៥មើលតាមទំហំផ្ទៃមុខដែលត្រូវប្រើ)
អាចប្រើម៉ាស៊ីនក្រឡុកឫដំឲ្យម៉ត់ល្មម លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាការហ្វេ
(បើមិនមានទឹកឃ្មុំក៏បាន) ហើយយកមកបំពកលើផ្ទៃមុខប្រមាណ ២០ទៅ៣០នាទី
សឹមលាងសំអាតដោយទឹកក្រជាក់ធម្មតា។ធ្វើបែបនេះ២ទៅ៣ដងក្នុង១សប្តាហ៏ ដើម្បីទទួលបានស្បែកមុខភ្លឺបែបធម្មជាតិ។
No comments:
Post a Comment